DARABOTH
All posts

Jul 7, 20262 min read7 reads

DineOS — POS ដែល Build សម្រាប់ភោជនីយដ្ឋានខ្មែរពិតប្រាកដ

ភោជនីយដ្ឋានខ្មែរដំណើរការខុសពី restaurant នៅបរទេស — dual currency, ភាសាខ្មែរ, internet ដាច់រ៉ាយ។ នេះជា DineOS៖ desktop POS បែប offline-first ដែល build សម្រាប់យើងផ្ទាល់។ Free download សម្រាប់ Windows និង macOS។

DineOS — POS ដែល Build សម្រាប់ភោជនីយដ្ឋានខ្មែរពិតប្រាកដ cover

ភោជនីយដ្ឋាននៅកម្ពុជាដំណើរការខុសពី restaurant នៅបស្ចិមប្រទេស។ យើងគិតលុយ ២ រូបិយប័ណ្ណ (USD និង KHR) ក្នុងពេលតែមួយ, staff និយាយ និងអានខ្មែរ, internet អាចដាច់ពេលណាក៏បាន, ហើយ customer រំពឹង receipt ជាអក្សរខ្មែរ។ ប៉ុន្តែ POS software ភាគច្រើននៅលើទីផ្សារ គឺ build សម្រាប់ទីផ្សារក្រៅ — មិនមែនសម្រាប់យើងទេ។ នេះជាមូលហេតុដែលយើង build DineOS

DineOS POS — menu ពីរភាសា ជាមួយ order បែប dual-currency

DineOS ជាអ្វី? (What is DineOS?)

DineOS គឺជា desktop POS បែប offline-first សម្រាប់ភោជនីយដ្ឋាន កាហ្វេ និងបារ។ វា install នៅលើ computer ផ្ទាល់ (Windows ឬ macOS) ហើយ ដំណើរការទាំងអស់ដោយមិនចាំបាច់ internet។ ពេលមាន internet វា sync ទិន្នន័យទៅ cloud ធ្វើជា backup ដោយស្វ័យប្រវត្តិ។ គ្មាន subscription ប្រចាំខែ, គ្មាន per-seat pricing — download គឺឥតគិតថ្លៃ។

ហេតុអ្វី Offline-First សំខាន់? (Why offline matters)

សូមស្រមៃ៖ ម៉ោង ៧ យប់ ភ្ញៀវពេញហាង ហើយ internet ដាច់ភ្លាម។ បើ POS របស់អ្នកជា cloud-based វា ឈប់ដំណើរការភ្លាម — order មិនចូល, print receipt មិនបាន, ភ្ញៀវរង់ចាំ។ ជាមួយ DineOS រឿងនេះមិនកើតឡើងទេ ព្រោះ device គឺជា source of truth ចំណែក cloud គ្រាន់តែជា backup។ Order, payment, report ទាំងអស់ដំណើរការធម្មតា ហើយ sync ត្រឡប់វិញ ពេល internet មកវិញ។

Feature ដែលហាងខ្មែរត្រូវការពិត (Features that matter here)

  • Dual Currency USD + KHR។ បម្លែងរូបិយប័ណ្ណ automatic តាមច្បាប់ NBC (បង្គត់ទៅ ១០០ រៀលដែលជិតបំផុត)។ លុយ store ជា integer — មិនប្រើ float — ដូច្នេះ total តែងតែត្រឹមត្រូវ គ្មានលេខភ្លាត់។
  • ខ្មែរ & English គ្រប់កន្លែង។ រាល់ menu item, category និង receipt មានឈ្មោះទាំង ២ ភាសា។ Staff ចាស់ក៏ប្រើបាន ភ្ញៀវបរទេសក៏អានបាន។
  • Thermal Receipt។ Print តាម thermal printer USB / LAN / Bluetooth (58mm ឬ 80mm) រួមមាន report សរុបប្រចាំថ្ងៃជាភាសាខ្មែរ។
  • Table Management។ មើល floor plan ឃើញតុ busy / free ភ្លាមៗ ហើយ tap ចូល session បាន។
  • Analytics។ Revenue ប្រចាំថ្ងៃ, peak hours, top sellers, slow movers — ដឹងថាមុខម្ហូបណាលក់ដាច់ មុខណាគួរដក។
  • Encrypted & Secure។ Password hash ដោយ Argon2, ទិន្នន័យរក្សានៅលើ device របស់អ្នក ជាមួយ encrypted cloud mirror។

មើលខាងក្នុង app (A look inside)

Floor Plan — គ្រប់គ្រងតុ visual, ដឹងស្ថានភាពហាងភ្លាមៗ។

Floor plan

Analytics — លេខសំខាន់ៗទាំងអស់នៅលើ page តែមួយ។

Analytics dashboard

Build ដោយ technology ទំនើប (Built modern)

សម្រាប់ dev ដែលចង់ដឹង៖ DineOS build លើ Tauri 2 (Rust) + Next.js 16 / React 19, ប្រើ SQLite (libSQL) សម្រាប់ local data ហើយ sync ទៅ Turso នៅ cloud។ វាមាន auto-updater ដែល update ខ្លួនឯង background ដូច្នេះហាងមិនចាំបាច់មាន IT staff ក៏ទទួល version ថ្មីៗបានដែរ។ App បើកលឿន (cold start ក្រោម ២ វិនាទី) សូម្បីលើ hardware ធម្មតា។

ចង់សាកល្បង? (Try it)

DineOS គឺ free to download សម្រាប់ Windows និង macOS។ បើអ្នកជាម្ចាស់ហាង ឬ dev ដែលចាប់អារម្មណ៍ — សូមទាញយកសាកល្បង ហើយប្រាប់យើងពីអ្វីដែលអ្នកគិត។

👉 Download DineOS

  • DineOS
  • POS
  • Offline-First
  • Cambodia
  • Khmer
  • Restaurant
  • Tauri