
All projects
Products
Table Booking Mng
ប្រព័ន្ធ Booking សម្រាប់ភោជនីយដ្ឋាន សណ្ឋាគារ និង Guesthouse គ្រប់ប្រភេទ។
Stack
- Next.js 16
- React 19
- TypeScript
- Supabase
- Tailwind CSS v4
- MUI
- i18next
Shipped
Jul 9, 2026
តើ Project នេះជាអ្វី?
Table Booking Mng ជា App តែមួយ ដែលអាចប្រើបានសម្រាប់ Business 3 ប្រភេទ គឺ ភោជនីយដ្ឋាន (Restaurant), សណ្ឋាគារ (Hotel) និង Guesthouse។ មិនចាំបាច់ធ្វើ App ដាច់ដោយឡែកម្ខាងៗឡើយ — System វានឹង Auto ប្តូរពាក្យ និង Flow ស្របតាមប្រភេទ Business៖ បើជា Hotel "Table" ក្លាយជា "Room", "Booking" ក្លាយជា "Reservation" ហើយមាន Check-in/Check-out ដោយស្វ័យប្រវត្តិ។
Feature សំខាន់ៗ
- Multi-tenant / Multi-business — User ម្នាក់អាចមាន និង Switch រវាង Business ច្រើនកន្លែងក្នុង Account តែមួយ ដោយ Data នីមួយៗដាច់ដោយឡែកពីគ្នា មិនច្រឡំគ្នាឡើយ។
- Role-based Access (សិទ្ធិប្រើប្រាស់) — មាន 3 Level: Superadmin (មើលថែទាំ Platform ទាំងមូល), Admin (ម្ចាស់ Business), និង Staff (បុគ្គលិកបម្រើការ) នីមួយៗឃើញ និងធ្វើបានតែអ្វីដែលត្រូវនឹងសិទ្ធិខ្លួន។
- Live Dashboard — មើល Booking ថ្ងៃនេះ, តុ/បន្ទប់ណាទំនេរ, និង Action លឿនៗបានភ្លាមៗ ដោយ Update Real-time ស្វ័យប្រវត្តិ ពេលមាន Booking ថ្មី ឬមានការផ្លាស់ប្តូរ Status ដោយមិនចាំបាច់ Refresh ទំព័រ។
- គ្រប់គ្រង Booking/Reservation — បង្កើត និង កែប្រែ Booking បាន (ឈ្មោះភ្ញៀវ, លេខទូរស័ព្ទ, ចំនួនភ្ញៀវ, កំណត់ចំណាំ, ម៉ោង)។ ចំពោះ Hotel/Guesthouse មាន Check-in/Check-out ដោយឡែក ចំពោះ Restaurant មាន Slot ម៉ោងកក់តុ។
- គ្រប់គ្រង តុ/បន្ទប់ និង Zone — កំណត់ តុ ឬ បន្ទប់ នីមួយៗ, បែងចែកជា Zone (តំបន់), និង បើក/បិទ ការប្រើប្រាស់ជាក់ស្តែងតាមតម្រូវការ។
- Directory អតិថិជន (Customer) — រក្សាទុក History អតិថិជនចាស់ សម្រាប់ស្វែងរក និង Book ម្តងទៀតបានលឿន មិនចាំបាច់វាយបញ្ចូលថ្មីរាល់ដង។
- គ្រប់គ្រង Staff — Invite បុគ្គលិកចូលក្នុង Business, កំណត់សិទ្ធិកែប្រែបានតាមតម្រូវការ។
- របាយការណ៍ (Reports) — មើលទិន្នន័យសង្ខេប Booking និងសកម្មភាព Business ជាទម្រង់ងាយយល់។
- Superadmin Console — Platform Owner អាចមើល និងគ្រប់គ្រង Business ទាំងអស់, Admin ទាំងអស់, User ទាំងអស់, ព្រមទាំងគ្រប់គ្រង Subscription/ស្ថានភាព Active របស់ Business នីមួយៗ។
- PWA + Push Notification — Install ដាក់ក្នុងទូរស័ព្ទបានដូច App ធម្មតា, Staff ទទួល Notification ភ្លាមៗពេលមាន Booking ថ្មី ចុចម្តងចូលទំព័រពាក់ព័ន្ធភ្លាមតែម្តង។
- គាំទ្រច្រើនភាសា (5 ភាសា) — English, ខ្មែរ, ចិន, វៀតណាម, កូរ៉េ — User ជ្រើសរើសភាសាដែលខ្លួនចង់ប្រើបានតាមចិត្ត។
ហេតុអ្វីបានជា Project នេះគួរឱ្យចាប់អារម្មណ៍
គំនិតសំខាន់គឺ App តែមួយ អាចបំរើ Business ច្រើនប្រភេទបានក្នុងពេលតែមួយ ដោយមិនចាំបាច់ Build App ដាច់ដោយឡែកសម្រាប់ Restaurant និង Hotel ដាច់ពីគ្នា — ធ្វើឱ្យបន្ថែម Business Type ថ្មីៗនាពេលអនាគតធ្វើទៅបានងាយ និងលឿន។